ទូរស័ព្ទ

del.icio.us del.icio.us
Digg Digg
Furl Furl
Reddit Reddit
Rojo Rojo
Add to OnlyWire
Touch Tone® ទូស័ព្ទខ្សែ១
Touch Tone® ទូស័ព្ទខ្សែ១
ទូរស័ព្ទឆ្នាំ ១៨៩៦ (ស៊ុយអែត)
ទូរស័ព្ទឆ្នាំ ១៨៩៦ (ស៊ុយអែត)

ទូរស័ព្ទ ជាឧបករណ៍ទូរគមនាគមន៍​ដែលត្រូវបានប្រើសំរាប់​បញ្ជូន​និងទទួលសំលេង​នៃការសន្ទនារវាងមនុស្ស២នាក់​រឺច្រើនជាងនោះ។ ទូរស័ព្ទបានក្លាយជា​ឧបករណ៍សាមញ្ញដែល​មនុស្សលើ​ពិភពលោក​មិនអាចខ្វះបាន​នាពេលបច្ចុប្បន្ននេះ។ ទូរស័ព្ទភាគច្រើន​ប្រតិបត្តិការ​ក្នុងរូបភាពជា​ការបញ្ជូនស៊ីញ៉ាល់អគ្គីសនី តាមរយៈបណ្តាញទូរស័ព្ទ។

មាតិកា

គោលការណ៍គ្រឹះ

ទូរស័ព្ទធ្វើការលើពត៌មាន២ប្រភេទផ្សេងគ្នា (ស៊ីញ៉ាល់ និង សំលេង) នៅពេលផ្សេងគ្នា លើខ្សែរមួលមួយគូ។ ឧបករណ៍ធ្វើការលើស៊ីញ៉ាល់ចែកចេញជា កណ្ដឹង (សំរាប់រំលឹកដល់អ្នកប្រើ​ពេលមាន​ការហៅចូល) និង ផ្ទាំងប៊ូតុង (សំរាប់បញ្ចូលលេខទូរស័ព្ទពេលធ្វើការហៅចេញ)។ អ្នកទទួលទូរស័ព្ទនៅចុងម្ខាងទៀត នឹងលើកឧបករណ៍ទទួលសំលេង ដែលដូចជាការបើកកុងតាក់​អោយ​ដំនើរការ។ ...(មិនអាចរកពាក្យបកប្រែពីភាសាអង់គ្លេសតទៅទៀត)

ប្រវត្តិទូរស័ព្ទ

នៅតែមិនមានភាពច្បាស់លាស់ថាតើនរណាជាអ្នកបង្កើតទូរស័ព្ទអគ្គីសនីមុនគេនោះ។ ដូចជារបកគំហើញធំៗដូចជា វិទ្យុ ទូរទស្សន៍ អំពូលភ្លើង និង កុំព្យូទ័រ ដែរ។ មានអ្នកប្រាជ្ញជាច្រើនដែលបាន​ផ្តួចផ្ដើមធ្វើការពិសោធន៍អំពីការបញ្ជូនសំលេងតាមខ្សែ ហើយពួកគេបានជួយគ្នាក្នុងការធ្វើអោយគំនិតកាន់តែល្អឡើង។ លោក អង់តូនីញ៉ូ មើស៊ី (Antonio Meucci) លោក ចូហាន ហ្វីលីព រ៉េស ( Johann Philip Reis) លោក អេលីស្សា ហ្គ្រេយ (Elisha Gray) លោក អាឡិចសេនដឺរ ហ្គ្រាហាម បែល (Alexander Graham Bell) លោក ថូម៉ាស់ អេឌីសុន ()Thomas Edison)​ គឺជាបុគ្គល​ក្នុងចំនោម​អ្នកដែលបានផ្តួចផ្ដើមការបង្កើតទូរស័ព្ទ។

ការអភិវឌ្ឍន៍ដំបូង

  • ២៨ ធ្នូ ១៨៧១ Antonio Meucci បានដាក់ពាក្យសុំទៅការិយាល័យអាជ្ញាប័ណ្ឌអាមេរិក នូវអាជ្ញាប័ណ្ឌដែលមានចំនងជើងថា «ទូរសារសំលេង» ដែលពិពណ៌នាអំពីការទំនាក់ទំនងដោយ សំលេង​របស់មនុស្ស២នាក់ដោយប្រើខ្សែ។
  • ១៨៧៤ Antonio Meucci បន្ទាប់ពីបានបន្តអាជ្ញប័ណ្ឌបាន២ឆ្នាំ ក៏គ្មានប្រាក់ក្នុងការបន្តម្តងទៀត។ អាជ្ញាប័ណ្ឌនោះត្រូវបានចាត់ទុកជាមោឃៈ។
  • ៦ មេសា ១៨៧៥ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌអាមេរិកលេខ 161,739 ស្ដីអំពី «ឧបករណ៍បញ្ជូននិងទទួលទូរសារអគ្គីសនី»។
  • ១១ កុម្ភៈ ១៨៧៦ Elisha Gray បានបង្កើតឧបករណ៍បញ្ជូនធ្វើពីសន្ទនីយ៍សំរាប់ប្រើក្នុងទូរស័ព្ទ
  • ១៤ កុម្ភៈ ១៨៧៦ Elisha Gray បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌស្តីពី «ការបញ្ជូនសំលេងមនុស្សតាមរយៈសៀគ្វីទូរសារ»។ នៅថ្ងៃដដែលAlexander Graham Bell បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌ​ស្ដីអំពី «ការរីកចំរើននៃប្រព័ន្ឋទូរសារ» សំរាប់ទូរស័ព្ទដែលប្រើលំយោលចរន្ត។
  • ១៩ កុម្ភៈ ១៨៧៦ Elisha Gray ត្រូវបានគេផ្តល់ដំនឹងថា ការសុំអាជ្ញាប័ណ្ឌរបស់គាត់ជាន់គ្នានឹងការសុំរបស់​Alexander Graham Bell។ គាត់ក៏សំរេចចិត្តផ្អាកការសុំរបស់គាត់។
  • ៧ មិនា ១៨៧៦ Alexander Graham Bell បានទទូលអាជ្ញាប័ណ្ឌលេខ 174,465 ស្ដីអំពី «ការរីកចំរើននៃប្រព័ន្ឋទូរសារ» ដែលក្នុងនោះរួមមាន វិធីនិងបរិក្ខារបញ្ជូនសំលេងតាមរយៈទូរសារ​ដោយ​ប្រើគោលការណ៍លំយោលអគ្គីសនី ស្រដៀងគ្នានិងលំយោលរបស់ខ្យល់ពេលមានសំលេង។
  • ១០ មិនា ១៨៧៦ ជោគជ័យដំបូងនៃការបញ្ជូនសំលេងតាមរយៈទូរស័ព្ទ។ ឃ្លាដំបូងដែលត្រូវបាននិយាយតាមទូរស័ព្ទមុនគេគឺ “Mr. Watson, come here, I want to see you.” (លោកវ៉ាត់សុនមកទីនេះមក។ ខ្ញុំចង់ជួបលោក។) ដែលAlexander Graham Bell​ បាននិយាយទៅកាន់សហការីរបស់លោកគឺលោកវ៉ាត់សុន។
  • ៣០ មករា ១៨៧៧ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌលេខ 186,787 សំរាប់ទូរស័ព្ទអេឡិចត្រូម៉ាញ៉េទិច ដែលប្រើមេដែកអចិន្ត្រៃយ៍ បន្ទះដែកស្ដើង និង កណ្ដឹងហៅ។
  • ២៧ មេសា ១៨៧៧ Edison បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌឧបករណ៍បញ្ជូនធ្វើពីកាបូន(ហ្គ្រាហ្វីត)។ អាជ្ញាប័ណ្ឌលេខ 474,230 ត្រូវបានផ្ដល់១៥ឆ្នាំក្រោយមក(៣ ឧសភា ១៨៩២)។ Edison បានទទួលអាជ្ញាប័ណ្ឌលេខ 222,390 សំរាប់ឧបករណ៏បញ្ជូនធ្វើពីគ្រាប់កាបូន នៅឆ្នាំ ១៨៩៧។


ឧបករណ៍សំរាប់លក់ដំបូង

ទូរស័ព្ទដំបូងមានច្រើនប្រភេទតាមបច្ចេកទេសផ្សេងគ្នា។ ខ្លះប្រើឧបករណ៍បញ្ជូនធ្វើពីសន្ទនីយ៍។ ខ្លះប្រើបន្ទះលោហៈស្ដើងដែលបង្កើតចរន្តអាំងឌ្វីនៅក្នុងរបុំអេឡិចត្រូម៉ាញ៉េទិចដែលរុំជុំវិញ​មេដែក​អចិន្ត្រៃយ៍មួយ។ ហើយខ្លះទៀតប្រើគោលការណ៍ឌីណាមិច​ បន្ទះស្ដើងដែលយោលរបុំខ្សែក្នុងដែនម៉ាញ៉េទិចអចិន្ត្រៃយ៍ ឬច្រាស់មកវិញ។ តែគោលការណ័ដែលគេប្រើ​ច្រើនជាងគេ គឺគោលការណ៍​ឧបករណ័បញ្ជូនធ្វើពីកាបូនរបស់​Edison/Berliner ដែលផ្ដល់នូវសំលេងខ្លាំងជាងគេ។

ទូរស័ព្ទនៅសម័យដំបូងឡើយ ត្រូវការផ្គត់ផ្គល់ថាមពលអគ្គីសនីដោយខ្លួនឯង។ នៅពេលនោះត្រូវការមានអ្នកមកត្រួតពិនិត្យនិងប្តូរថ្មជាទៀងទាត់។ នៅសតវត្សរ៍ទី២០ ថ្មរួមត្រូវបានដាក់អោយប្រើ ដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទផ្គត់ផ្គង់ថាមពលអោយ តាមរយៈខ្សែតែមួយជាមួយនឹងខ្សែដែលបញ្ជូនស៊ីញ៉ាល់សំលេង។ នៅចុងសតវត្សរ៍ទី២០ ការបង្កើតទូរស័ព្ទឥតខ្សែ​ធ្វើអោយរស់ឡើងវិញ​នូវការផ្គត់ផ្គង់ថាមពលដោយប្រើថ្ម។

ទូរស័ព្ទនៅសម័យដំបូងដូចទូរសារដែរគឺមានខ្សែ២៖ ១សំរាប់ទទួលនិងបញ្ជូនស៊ីញ៉ាល់សំលេង និង១ទៀតជាខ្សែដី។ ទូរស័ព្ទប្រើគោលការណ៍ឌីណាមិច ដំបូងឡើយមានតែប្រហោង១ ហើយ​អ្នកសន្ទនាឆ្លាស់គ្នាស្តាប់និងនិយាយម្ដងម្នាក់។ ក្រោយមកក៏មានការបង្កើតអោយមានប្រហោង២នៅចុងម្ខាងៗ ដើម្បីងាយស្រួលក្នុងការសន្ទនា តែវាមានតំលៃថ្លៃ។

ដំបូងឡើយ ការប្រើទូរស័ព្ទមិនត្រូវគេយកកំរៃទេ។ ជាធម្មតាទូរស័ព្ទ១គូតែងតែមានភ្ជាប់ស្រាប់ដល់​អ្នកណាដែលបានចុះកុងត្រាប្រើទូរសារ។ ក្រុមហ៊ុននឹងតខ្សែរវាងកន្លែង២អោយ ឧទាហរណ៍ រវាងគេហដ្ឋាននិងកន្លែងធ្វើការ។ បើអ្នកណាចង់និយាយទាក់ទងទៅច្រើនកន្លែង ត្រូវតែតំលើងទូរស័ព្ទច្រើនគូទៅតាមនោះដែរ។

This article is from Wikipedia. All text is available under the terms of the GNU Free Documentation License.


Giant Panda

Mercedes Car
James Bond Guide
This site monitored by SitePinger.net