បារាំង

del.icio.us del.icio.us
Digg Digg
Furl Furl
Reddit Reddit
Rojo Rojo
Add to OnlyWire
ប្រទេស បារាំង
ប្រទេស បារាំង

ប្រទេសបារាំង ដែលមានឈ្មោះផ្លូវការថាសាធារណរដ្ឋបារាំង គឺជាប្រទេសមួយនៅអឺរ៉ុបខាងលិច និងជាសមាជិកនៃសហភាពអឺរ៉ុប។ បារាំងជារដ្ឋដ៏ចំណាស់ក្នុងចំនោមរដ្ឋធំៗនៅអឺរ៉ុប។បូករួមទាំងដែនដីឯនាយសមុទ្រ បារាំងមានផ្ទៃដីសរុបប្រហែល ៦៧៥ ៤១៧​ គ.ម និងមានប្រជាជន ប្រមាណ ៦៤,៥ លាននាក់។ភាសាប្រើប្រាស់ជាផ្លូវការគឺភាសាបារាំង។ បារាំងមានភាសាតំបន់ចំនួន៧៧ភាសា។ បារាំងជាប្រទេសមានអនុភាពសេដ្ឋកិច្ចពិភពលោកលំដាប់ទី ៥ ឬ ទី៦។


មាតិកា

ភូមិវិទ្យា

ដែនដីសំខាន់ហ៊ុំព័ទ្ឋដោយ មហាសមុទ្រអាត្លង់ទិកនៅខាងលិច សមុទ្រម៉ង់ និង សមុទ្រខាងជើង(la mer du Nord)នៅខាងជើង ប្រទេសបែលហ្ស៊ីក លុចហ្សំបួរ អាលឺម៉ង់ ស្វីសនិងអ៊ីតាលី នៅខាងកើត និងដោយ សមុទ្រមេឌីទែរ៉ានេ ប្រទេសអង់ដូរ៉ា ម៉ូណាកូ និងអេស្បាញនៅខាងត្បូង។

ដែនដីឯនាយសមុទ្រមាន ហ្គុយយ៉ាន(la Guyane)និងកោះសាំងម៉ាតាំង( l’île de Saint-Martin)នៅទ្វីបអាមេរិកខាងត្បូង , ប៉ូលីនេស៊ីបារាំង( la Polynésie française) វ៉ាលីនិងហ្វុទុណា(Wallis-et-Futuna) ណូវ៉ែលកាលេដូនី(la Nouvelle-Calédonie) និងកោះខ្លីបពឺតុង(l’Île Clipperton) នៅមហាសមុទ្រប៉ាស៊ីហ្វិក , ឡារ៉េអ៊ុយនីញ៉ុង(La Réunion) ម៉ាយ៉ុត(Mayotte) និងកោះអេប៉ាស(Îles Éparses)នៅមហាសមុទ្រឥណ្ឌា , ដែនដែអូស្ត្រាល់និងអង់តាទិកបារាំង (les Terres australes et antarctiques françaises)​នៅទ្វីបអូសេអានីនិងមហាសមុទ្រអង់តាទិក , ហ្គាដឺលូប(la Guadeloupe) ម៉ាទីនីក(la Martinique) កោះសាំងម៉ាតាំង(l’île Saint-Martin)​កោះសាំងបេទេលេមី(l’île Saint-Barthélemy) នៅសមុទ្រការ៉ាអ៊ីប

ដើមកំណើត

ភូមិសាស្រ្ត និងអាកាសធាតុ

អភិបាលធិបតេយ្យ និងនិតិមណ្ឌល

ប្រជាសាស្រ្ត និងសាសនា

សេដ្ឋកិច្ច

បារាំងជាប្រទេសមានអនុភាពសេដ្ឋកិច្ចពិភពលោកលំដាប់ទី៦បន្ទាប់ពី សហរដ្ឋអាមេរិក ជប៉ុន អាលឺម៉ង់ ចិន និង អង់គ្លេស។​

កសិកម្ម

នៅក្នុងចំនោមប្រទេសក្នុងសហភាពអឺរ៉ុប បារាំងនាំមុខគេក្នុងផលិតផលកសិកម្ម។ ផលិតផលសំខាន់ៗមាន គ្រាប់ធុញ្ញជាតិ (ស្រូវសាឡី ពោត) ស្ករ ស្រា ផលិតផលពីទឹកដោះគោ បន្លែផ្លែឈើ​​ ​និង សាច់សត្វ។


សូមមើលផងដែរ


This article is from Wikipedia. All text is available under the terms of the GNU Free Documentation License.


Giant Panda

Mercedes Car
James Bond Guide
This site monitored by SitePinger.net