|
Article in other languages:
|
សហភាពសូវៀត (Soviet Union) មានឈ្មោះជាផ្លូវការថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (ជាភាសាអង់គ្លេស៖ The Union of Soviet Socialist Republics, ជាភាសារុស្ស៊ី៖ Сою́з Сове́тских Социалисти́ческих Респу́блик) ។
ការបង្កើតរបបសមូហភាពមុនសង្គ្រាមលោកលើកទី១ ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប រួមទាំងប្រទេសរូស៊ីផងដែរ សុទ្ធតែជាប្រទេសកាន់របបរាជានិយម។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី១មក ប្រទេសទាំងនោះក៏ប្ដូររបបនយោបាយស្ទើរតែទាំងអស់។ សាធារណរដ្ឋសូវៀតសហភាពសូវៀត គឺជាសហភាព ដែលមានសាធារណរដ្ឋសង្គមនិយមសូវៀតជាច្រើនជាសមាជិក។ ដំបូងឡើយ សាធារណរដ្ឋជាច្រើនត្រូវបានបង្កើតឡើងយ៉ាងរហស័ស ក្រោយបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧។ នៅពេលនោះ សាធារណរដ្ឋទាំងនោះបានទទួលឯករាជ្យដាច់ដោយឡែកពីគ្នា ប៉ុន្តែរដ្ឋាភិបាលរបស់ពួកគេបានចងសម្ព័ន្ធជាមួយគ្នា យ៉ាងជិតស្និទ្ធ ក្រោមការដឹកនាំដោយផ្ទាល់ពីគណបក្សកុម្មុយនិស្តសូវៀត (CPSU) ។ នៅឆ្នាំ១៩២២ សាធារណរដ្ឋចំនួន ០៤ (រុស្ស៊ី អ៊ុយក្រែន បេឡារុស និង ត្រងកាវកាស) បានរួមគ្នាបង្កើតសហភាពសូវៀត។ រវាងឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤០ ចំនួនសាធារណរដ្ឋបានកើនដល់ ១៦។ សាធារណរដ្ឋថ្មីខ្លះ បានមកដោយសារការដណ្ដើមបាននូវទឹកដីថ្មីៗ ការវិលត្រឡប់ចូលមកវិញនៃអាណាខេត្តចាស់របស់ចក្រភពរុស្ស៊ី និងមួយចំនួនទៀតកើតចេញពីការបំបែកនៃសាធារណរដ្ឋដែលមានស្រាប់។ ចំណុចវិនិច្ឆ័យ សម្រាប់បង្កើតសាធារណរដ្ឋថ្មី ត្រូវមានលក្ខណៈដូចខាងក្រោម៖
ប្រព័ន្ធនេះស្ទើរតែគ្មានបំលាស់ប្ដូរទាល់តែសោះ នៅក្រោយឆ្នាំ១៩៤០។ គ្មានសាធារណរដ្ឋថ្មីត្រូវបានបង្កើតថែមទៀតទេ។ សាធារណរដ្ឋមួយគឺ សាធារណរដ្ឋសង្គមនិយមសូវៀត Karelo-Finnish ត្រូវបានដកចេញ ហើយអាណាខេត្តនេះ បានក្លាយជាផ្លូវការទៅជាតំបន់ស្វយ័ត Karelian នៃសាធារណរដ្ឋសង្គមនិយមសូវៀតរុស្ស៊ី។ សាធារណរដ្ឋ ទាំង១៥ ដែលនៅសល់បានបន្តរហូតដល់ឆ្នាំ១៩៩១។
ឧបសគ្គដែលប្រទេសរូស៊ីជួបប្រទះក្រោយពីបដិវត្តខែតុលា១៩១៧ មកសហភាពសូវៀតបានជួបឧបសគ្គ និងការលំបាកជាច្រើន ដែលពួកគេត្រូវប្រឈមមុខ តស៊ូគ្រប់បែបយ៉ាង ដើម្បីការពារសមិទ្ធិផលបដិវត្តន៍។ ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេសក្នុងរយៈពេលបីឆ្នាំ (១៩១៨ - ១៩២១) សង្គ្រាមផ្ទៃក្នុងមួយបានកើតពាសពេញប្រទេស។ សង្គ្រាមនេះគឺពួកប្រឆាំងនឹងបដិវត្តន៍ ដែលគេហៅថា ទ័ពទង់ស បានបង្កើតឡើងដោយមានជំនួយឧបត្ថម្ភយ៉ាងចំហពីពួកបក្សសម្ព័ន្ធចាស់របស់សហភាពសូវៀត។ ដើម្បីប្រឈមមុខចំពោះមហន្តរាយដ៏ធំនេះរដ្ឋាភិបាលកុំមុយនីសសូវៀបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត និងប្រើគ្រប់មធ្យោបាយសម្រាប់ប្រយុទ្ធតទល់នឹងពួកបច្ចាមិត្រដ៏ឃោរឃៅនេះ ដើម្បីការពារបដិវត្តន៍។ អន្តរាគមន៍បរទេសសម្ព័ន្ធមិត្តចាស់(បារាំង អង់គ្លេស ...) របស់រូស៊ីមិនសប្បាយចិត្តនឹងរូស៊ីដែលស្ថាបនារបបកុំមុយនីស្តនៅសហភាពសូវៀតឡើយ ហើយខិតខំរិះរកគ្រប់ឱកាស ដែលអាចធ្វើបាន ដើម្បីធ្វើអន្តរាគមន៍កម្ទេចបដិវត្តន៍ចោល។ ចម្បាំងផ្ទៃក្នុងដែលពួក ទង់ស ហៅថា គូឡាក់ បានបង្កើតឡើងនោះ បានអនុញ្ញាតឲ្យពួកសត្រូវបរទេសធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងនៃសហភាពសូវៀត។ យ៉ាងណាមិញកងទ័ពឆេកូស្លូវ៉ាគី បានវាយលុកចូលតំបន់វ៉ុលកា កងទ័ពអង់គ្លេសដណ្ដើមយកបានទីក្រុងអាកង់សែល ឯកងទ័ពបារាំងបានវាយលុកចូលទីក្រុងអូដេសា ហើយកងទ័ពជប៉ុនវាយយកតំបន់វ្ល៉ាឌីវ៉ូស្ដុក។ ឯកងទ័ពប៉ូឡូញវាយយកបានទីក្រុងគាវ។ ការស្ថាបនាក្នុងឆ្នាំដំបូងនៃរបបគ្រប់គ្រងថ្មីក្រោយពីបានវាយកម្ទេចពួកប្រឆាំងនឹងបដិវត្តន៍ទាំងក្នុង និងក្រៅប្រទេសរួចមក របបគ្រប់គ្រងថ្មីចាប់ផ្ដើមចាត់វិធានការសំខាន់ៗទាំងឡាយ ដើម្បីកសាងសង្គមនិយមនៅក្នុងប្រទេសរូស៊ី ដោយប្រកាន់ខ្ជាប់គោលការណ៍ទាំងឡាយដូចតទៅ៖ ស្ថានភាពនៃរបបគ្រប់គ្រងថ្មីនយោបាយក្នុងប្រទេសចាប់ពីឆ្នាំ១៩១៨មក សាធារណរដ្ឋសង្គមនិយមសូវៀតបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញមួយថ្មី ដែលបានរៀបចំឡើងដោយអង្គការសភាជាន់ខ្ពស់សូវៀត។ នៅឆ្នាំ១៩២៤ រដ្ឋធម្មនុញ្ញទី១ (១៩១៨) បានត្រូវកែប្រែ។ នៅឆ្នាំ១៩៤៦ រដ្ឋធម្មនុញ្ញខាងលើមិនមានលក្ខណៈសមស្របតាមកាលៈទេសៈនៃសង្គម សហភាពសូវៀតក៏បានត្រូវកែលំអថែមទៀត។
នយោបាយក្រៅប្រទេស
មូលភាពខាងសេដ្ឋកិច្ចក្នុងវិស័យសេដ្ឋកិច្ច រដ្ឋាភិបាលមានវិធានការសំខាន់ៗ យកមកអនុវត្តដើម្បីស្ថាបនាសង្គមថ្មីមួយប្រកបទៅដោយគតិយុត្តិធម៌ ពោលគឺបំបាត់ ការជិះជាន់មនុស្សដោយមនុស្ស។ គេចែកកម្មវិធីសេដ្ឋកិច្ចថ្មីជាពីររយៈកាល៖ រយៈកាលទី១(១៩១៨ - ១៩២៤)គឺជាសម័យសហវិជ្ជមានរវាងរបបសេដ្ឋកិច្ចមូលធននិយម និងរបបសេដ្ឋកិច្ចសង្គមនិយម។ រយៈកាលទី២ (១៩២៤ - មកដល់ប៉េរេស្ត្រូយកា)គឺជាសម័យកាលអនុវត្តសេដ្ឋកិច្ចកុំមុយនីស។ ក្នុងអំឡុងពេលដែលលោកលេនីនគ្រប់គ្រងអំណាច លោកបានអនុវត្តវិធានការសេដ្ឋកិច្ចសង្គមនិយម ដែលបានហុចផលយ៉ាងល្អគួរជាទីពេញចិត្ត ជាហេតុនាំឲ្យសហភាពសូវៀតគេចផុតពីវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ ប៉ុន្តែចាប់ពីឆ្នាំ១៩២៤ ក្រោមការដឹកនាំរបស់លោកស្ដាលីន បានអនុវត្តលទ្ធិសេដ្ឋកិច្ចកុំមុយនីសនិយម ធ្វើឲ្យប្រទេសជាតិប្រែប្រួលយ៉ាងខ្លាំង។ សមូហកម្មស្រែចំការស្រែចំការទាំងឡាយត្រូវបានប្រមូលផ្ដុំជាកុលខូស ហើយរដ្ឋាភិបាលបានចែកឲ្យកសិករនូវឧបករណ៍កសិកម្មដូចជា នង្គ័ល ត្រាក់ទ័រ ពូជស្រូវ និងឲ្យខ្ចីប្រាក់កាសដើម្បីធ្វើដើមរកស៊ី។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋបានបង្កើតស្រែចំការរបស់ខ្លួនលើផ្ទៃដីទាំងឡាយដែលគេបោះបង់ចោលតាំងពីដើមមក ដើម្បីធ្វើអាជីវកម្មរបស់រដ្ឋ។ សហករណ៍នោះហៅថាសូវខូស។
ស្ថានភាពវប្បធម៌ និងសង្គមវប្បធម៌៖មូលដ្ឋាននៃវប្បធម៌ស្ថិតនៅលើប្រាកដនិយម និងប្រលោមនិយមបដិវត្ត។ លើមូលដ្ឋាននេះ វប្បធម៌ថ្មីរបស់សហភាពសូវៀតសំដៅរកការអប់រំសុទិដ្ឋិនិយមចំពោះអនាគតមនុស្សលោក។ ការអប់រំខាងស្ថាបនា និងអប់រំឲ្យមានចិត្តក្លៀវក្លាស្រឡាញ់យុត្តិធម៌ មនុស្សធម៌ និងការពារផលប្រយោជន៍រួម (មនុស្សជាតិ) -ល-។ សង្គម៖សហភាពសូវៀតបានលុបបំបាត់ចោលអស់នូវវណ្ណៈផ្សេងៗក្នុងសង្គម ហើយបានលើកតម្កើងវណ្ណៈពលករ (ពលករខាងបញ្ញា និងពលករខាងហត្ថកម្ម) ដែលបានទទួលការធានាផ្សេងៗពីក្រសួងសន្តិសុខសង្គមជាតិដូចតទៅ៖
សហភាពសូវៀតក្នុងឆ្នាំ១៩៣៩លទ្ធផលនៃបំលាស់ប្តូរខាងនយោបាយ សេដ្ឋកិច្ច និងសង្គមដែលបានប្រែប្រួលតាំងពីបដិវត្តន៍ខែតុលាឆ្នាំ១៩១៧រហូតមក បានធ្វើឲ្យសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតប្រែក្លាយទៅជាមហាអំណាចមួយយ៉ាងធំទាំងខាងឧស្សាហកម្ម ទាំងខាងសឹក និងខាងមនោគមន៍វិជ្ជាទៀតផង។ គ្មានប្រទេសណាមួយ ក្រៅពីសហភាពសូវៀតខ្លួនឯង អាចនឹកស្មានបានថា សហភាពសូវៀតមានសន្ទុះរីកចម្រើនយ៉ាងអស្ចារ្យដូចនេះឡើយទោះជាប្រទេសអាឡឺម៉ង់ក៏ដោយ៕ ឯកសារវិភាគ
Questions for article: |
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
This article is from Wikipedia. All text is available under the terms of the GNU Free Documentation License.
IHS Europe: Infrared Heating Systems for Home and Business.